On this page
ករណីសិក្សាទាំងនេះបានដកស្រង់ចេញពី New Zealand’s Security Threat Environment | New Zealand Security Intelligence Service (អំពីស្ថានភាពគំរាមកំហែងផ្នែកសន្តិសុខរបស់ប្រទេសនូវែលសេឡង់|ទីភ្នាក់ងារស៊ើបការណ៍សន្តិសុខនៃប្រទេសនូវែលសេឡង់)។ ក្នុងករណីសិក្សាទាំងនេះ "រដ្ឋបរទេស" មានន័យថាប្រទេសណាមួយក្រៅពីនូវែលសេឡង់។ ពាក្យនេះត្រូវបានប្រើដើម្បីសំដៅទៅលើប្រទេសនៅក្រៅប្រទេសនូវែលសេឡង់។
ទីភ្នាក់ងារស៊ើបការណ៍សន្តិសុខនៃប្រទេសនូវែលសេឡង់ (The New Zealand Security Intelligence Service - NZSIS) កំណត់យក ការជ្រៀតជ្រែកពីបរទេសថាជាទង្វើរបស់រដ្ឋបរទេស ដែលជារឿយៗធ្វើសកម្មភាពតាមរយៈអ្នកដំណាង ដែលមានបំណង ជះឥទ្ធិពល បង្អាក់ ឬបង្ខូចផលប្រយោជន៍ជាតិរបស់ប្រទេសនូវែលសេឡង់ ដោយមធ្យោបាយបោកប្រាស់ ពុករលួយ ឬបង្ខិតបង្ខំ។ សកម្មភាពការទូតធម្មតា ការបញ្ចុះបញ្ចូល និងការប្រឹងប្រែងដ៏ពិតប្រាកដផ្សេងទៀត ដើម្បីទទួលបានឥទ្ធិពល មិនត្រូវបានចាត់ទុកថាជាការជ្រៀតជ្រែកទេ។
ករណីសិក្សា ទី១
នៅឆ្នាំ ២០២៣ រដ្ឋបរទេសបានប្រើទំនាក់ទំនងនៅនូវែលសេឡង់ម្នាក់ ដើម្បីដាក់សម្ពាធដល់ក្រុមប្រឹក្សាមូលដ្ឋានមួយ (local council) ដោយស្នើផ្តល់ជំនួយថវិកាដល់ការរៀបចំព្រឹត្តិការណ៍មួយរបស់សហគមន៍ ប្រសិនបើពួកគេយល់ព្រមដាក់កម្រិតលើការចូលរួមរបស់ក្រុមសាសនាជាក់លាក់ណាមួយ។ រដ្ឋបរទេសនោះចង់ឱ្យដឹងថាក្រុមនេះត្រូវបានហាមឃាត់នៅក្នុងប្រទេសរបស់ពួកគេ ហើយពួកគេធ្វើសកម្មភាព 'ប្រឆាំងនឹងឆន្ទៈ' នៃអ្នកភៀសខ្លួនរបស់ប្រទេសនោះ។
ករណីសិក្សា ទី២
NZSIS ដឹងអំពីអ្នកការទូតជាច្រើនដែលជាតំណាងរដ្ឋបរទេសមួយ ដែលរក្សាទំនាក់ទំនងជាមួយក្រុមនិស្សិតនូវែល
សេឡង់មួយចំនួនដែលជាប់ទាក់ទងនឹងប្រជាជនភៀសខ្លួនរបស់រដ្ឋនោះ។ អ្នកការទូតបានប្រើប្រាស់សិទ្ធិចូលដំណើរការនេះដើម្បីជះឥទ្ធិពលដល់សមាជិកភាពរបស់ក្រុមនោះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាថាអ្នកដែលត្រូវបានជ្រើសរើសឱ្យកាន់តំណែងជាអ្នកដឹកនាំ មានភាពស្មោះត្រង់ខាងនយោបាយចំពោះរដ្ឋបរទេសនោះ។ ពួកគេបានជ្រើសរើសវិធីសាស្រ្តដើម្បីបិទបាំងទំនាក់ទំនងរបស់ពួកគេជាមួយក្រុមនិស្សិត ដើម្បីជៀសវាងការចោទប្រកាន់ពីការជ្រៀតជ្រែកក្នុងសង្គមសិក្សា។ ការប្រព្រឹត្តតាមរបៀបនេះជាឧទាហរណ៍នៃការ ជ្រៀតជ្រែកពីបរទេស។ ពួកគេកំពុងស្វែងរកការគ្រប់គ្រងពីរបៀបដែលក្រុមទាំងនេះ និងសមាជិករបស់ពួកគេមានមតិ ឬការវិនិច្ឆ័យអំពីរដ្ឋ ហើយមានបំណងកំណត់ អត្តសញ្ញាណអ្នកប្រឆាំង។
ករណីសិក្សា ទី៣
រដ្ឋបរទេសមួយចំនួនតូចប្រមូលព័ត៌មានអំពីសហគមន៍ជាក់លាក់នៅក្នុងប្រទេសនូវែលសេឡង់។ ជាញឹកញយ រដ្ឋទាំងនេះនឹងប្រើប្រាស់សមាជិកសហគមន៍ ដើម្បីតាមដានមនុស្សណាដែលរដ្ឋបរទេសចាត់ទុកថាជាអ្នកប្រឆាំង នៅក្នុងប្រទេសនូវែលសេឡង់ ហើយប្រមូលព័ត៌មានលម្អិតផ្ទាល់ខ្លួនអំពីពួកគេ។ ព័ត៌មានទាំងនេះអាចត្រូវបានប្រើប្រាស់ដើម្បីធ្វើសកម្មភាពសងសឹកដូចជាការលុបចោលទិដ្ឋាការ ឬកំណត់គោលដៅដល់សមាជិកគ្រួសារដែលរស់នៅក្នុងរដ្ឋបរទេសនោះ។ នៅឆ្នាំ ២០២៣ រដ្ឋបរទេសមួយបានបដិសេធការដាក់ពាក្យសុំទិដ្ឋាការរបស់ជនជាតិនូវែលហ្សេឡង់ម្នាក់ដែលព្យាយាមទៅលេងគ្រួសារក្នុងប្រទេសនោះ ដោយសារតែទំនាក់ទំនង របស់គាត់ជាមួយក្រុមសហគមន៍ដែលរដ្ឋបរទេសមិនចូលចិត្ត។