On this page
អ្នកអាចមានឱកាសចែករំលែកយោបល់របស់អ្នកអំពីការផ្លាស់ប្តូរនេះ
ព័ត៌មានខាងក្រោម ពន្យល់ពីអ្វីដែលរដ្ឋាភិបាលកំពុងធ្វើ និងរបៀបដែលអ្នកអាចចូលរួមបាន។
តើមានអ្វីដែលកំពុងកើតឡើង?
រដ្ឋាភិបាលកំពុងពង្រឹងច្បាប់ព្រហ្មទណ្ឌ ដើម្បីជួយប៉ូលិស និងភ្នាក់ងារផ្សេងៗឆ្លើយតបទៅនឹងការជ្រៀតជ្រែកពីបរទេស។
ការផ្លាស់ប្តូរទាំងនេះកំពុងត្រូវបានធ្វើឡើងដោយ វិសោធនកម្មច្បាប់ ឧក្រិដ្ឋកម្ម (ប្រឆាំងការជ្រៀតជ្រែកពីបរទេស) [Crimes (Countering Foreign Interference) Amendment Bill] ។
គម្រោងច្បាប់នេះកំពុងត្រូវបានពិចារណាដោយគណៈកម្មាធិការ យុត្តិធម៌របស់រដ្ឋសភា (Parliament’s Justice Select Committee)។ គណៈកម្មាធិការនឹងផ្តល់អនុសាសន៍អំពីរបៀបដែលគម្រោងច្បាប់នេះអាចត្រូវបានកែលម្អ មុនពេលក្លាយជាច្បាប់។
តើការជ្រៀតជ្រែកពីបរទេសគឺជាអ្វី?
ការជ្រៀតជ្រែកពីបរទេសគឺជាពេលដែលរដ្ឋាភិបាលបរទេសព្យាយាមជ្រៀតជ្រែកក្នុងសង្គមរបស់ប្រទេសនូវែលសេឡង់តាមរបៀបសម្ងាត់ បង្ខិតបង្ខំ ឬមិនស្មោះត្រង់។ សកម្មភាពទាំងនេះមានគ្រោះថ្នាក់ដល់ប្រទេសនូវែលសេឡង់ និងសហគមន៍របស់យើងទាំងមូល។
ការជ្រៀតជ្រែកពីបរទេសអាចប៉ះពាល់ដល់ប្រទេសទាំងមូល។ ឧទាហរណ៍ វាអាចប៉ះពាល់ដល់សន្តិសុខជាតិ សេដ្ឋកិច្ច
ការបោះឆ្នោតរបស់យើង ឬការសម្រេចចិត្តរបស់រដ្ឋាភិបាល។
ការជ្រៀតជ្រែកក៏អាចប៉ះពាល់ដល់បុគ្គល និង សហគមន៍ផងដែរ។ សកម្មភាពផ្សេងៗដែលអាចធ្វើឱ្យមនុស្សមានអារម្មណ៍ថាមិនមានសុវត្ថិភាព ឬ ភ័យខ្លាចក្នុងការធ្វើ ឬ និយាយអ្វី ដោយសារតែអ្វីដែលរដ្ឋាភិបាលបរទេសអាចធ្វើទៅលើពួកគេ ឬគ្រួសាររបស់ពួកគេ។ នេះមិនមែនមិនអីនោះទេ ព្រោះច្បាប់របស់យើងបានផ្តល់សិទ្ធិ និង សេរីភាពដល់មនុស្សហើយរដ្ឋាភិបាលបរទេសមិនគួរព្យាយាមគ្រប់គ្រងសកម្មភាពរបស់មនុស្សនៅទីនេះទេ។
តើច្បាប់ត្រូវបានផ្លាស់ប្តូរយ៉ាងដូចម្តេច?
ការជ្រៀតជ្រែកពីបរទេសដោយប្រទេសណាមួយប្រឆាំងនឹងនូវែលសេឡង់គឺមិនអាចទទួលយកបានទេ។
បទល្មើសថ្មីនឹងធ្វើឱ្យការជ្រៀតជ្រែកពីបរទេស និងសកម្មភាពបង្កគ្រោះថ្នាក់ផ្សេងទៀត គឺជាអំពើខុសច្បាប់។ ទាំងនេះនឹងក្លាយជាបទល្មើសដ៏ធ្ងន់ធ្ងរបំផុតមួយចំនួននៅក្នុងប្រទេសនូវែលសេឡង់។ បទល្មើសផ្សេងៗដែលមានស្រាប់ហើយក៏កំពុងត្រូវបានផ្លាស់ប្តូរផងដែរ ដើម្បីការពារព័ត៌មានដែលអាចធ្វើឲ្យឆាប់រំភើបរសើប ឬ សំងាត់របស់រដ្ឋាភិបាល កាន់តែប្រសើរឡើង។
ការផ្លាស់ប្តូរទាំងនេះនឹងមានន័យថាមនុស្សដែលធ្វើសកម្មភាពបង្កគ្រោះថ្នាក់បម្រើឲ្យរដ្ឋាភិបាលបរទេស អាចត្រូវបានបញ្ឈប់ និងផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌរបស់យើង។
តើខ្ញុំអាចចែករំលែកយោបល់របស់ខ្ញុំដោយរបៀបណា?
គណៈកម្មាធិការ យុត្តិធម៌របស់រដ្ឋសភា កំពុងស្នើឲ្យសាធារណជនចែករំលែកមតិរបស់ពួកគេលើគម្រោងច្បាប់នេះដោយ "អំពាវនាវឱ្យមានការដាក់ស្នើ" (calling for submissions)។ ការស្នើយោបល់នេះកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃដែលបានកំណត់មួយចំនួន នៅពេលដែលគណៈកម្មាធិការកំពុងពិចារណាលើគម្រោងច្បាប់នេះ។
ព័ត៌មានបន្ថែមអំពីគម្រោមច្បាប់ និងរបៀបដាក់ស្នើយោបល់ អាចចូលទៅកាន់គេហទំព័រខាងក្រោមនេះ៖ https://bills.parliament.nz/v/6/5c7f002d-e4b4-4573-5563-08dd042d0cd2?Tab=history
ជាធម្មតា គណៈកម្មាធិការនឹងផ្សាយការស្នើយោបល់ជូនសាធារណជននៅលើគេហទំព័ររបស់រដ្ឋសភា។ មុនពេលធ្វើការដាក់ស្នើយោបល់ អ្នកអាចស្នើសុំឱ្យគណៈកម្មាធិការរក្សាការដាក់ស្នើយោបល់ របស់អ្នកជាសម្ងាត់ ប្រសិនបើអ្នកមិនចង់បង្ហាញការដាក់ស្នើនោះ ជាសាធារណៈទេ។ គណៈកម្មាធិការត្រូវយល់ព្រមជាមុនសិន មុនពេលអ្នកផ្ញើការស្នើយោបល់របស់អ្នកទៅ។
គេហទំព័ររបស់ក្រសួងយុត្តិធម៌ (Ministry of Justice’s website) ក៏មានព័ត៌មានអំពីការជ្រៀតជ្រែកពីបរទេស សេចក្តី
ព្រាងច្បាប់ និងរបៀបដែលអ្នកអាចរាយការណ៍ពីការជ្រៀតជ្រែកពីបរទេសទៅកាន់ភ្នាក់ងាររដ្ឋាភិបាល។ ទាំងនេះអាចត្រូវបានរកឃើញនៅក្នុងផ្នែក "ការប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេស" នៅលើគេហទំព័រគំនិតផ្តួចផ្តើមសំខាន់ៗរបស់ក្រសួង៖ https://www.justice.govt.nz/justice-sector-policy/key-initiatives/countering-foreign-interference