យើងផ្តល់ព័ត៌មាន ដំបូន្មាន និងសេវាកម្មនានាដល់សហគមន៍ជនជាតិ។
ការងាររបស់យើង
យើងធ្វើការជាមួយសហគមន៍ ទីភ្នាក់ងាររដ្ឋាភិបាល និងអង្គការផ្សេងៗទៀត ដើម្បីពង្រឹង សុខុមាលភាពរបស់សហគមន៍ជនជាតិនៅក្នុងប្រទេសណូវែលហ្សេឡង់ដ៏។
អ្វីដែលយើងធ្វើ៖
- ផ្តល់យោបល់ស្តីពីផលប៉ះពាល់នៃគោលនយោបាយរបស់រដ្ឋាភិបាលលើសហគមន៍ជនជាតិនានា និងស្វែងរកឱកាសសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន
- កែលម្អនូវរបៀបដែលវិស័យសាធារណៈឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍ជនជាតិនានា
- ស្វែងយល់ពីអ្វីដែលសហគមន៍ជនជាតិនានាត្រូវការដើម្បីទទួលបានជោគជ័យ ហើយបញ្ជូនព័ត៌មាននេះទៅដល់រដ្ឋាភិបាល
- ជួយគាំទ្រសហគមន៍ជនជាតិនានាឱ្យសម្រេចគោលដៅរបស់ពួកគេ។
គុណតម្លៃរបស់យើង
- Manaakitanga – ចិត្តល្អ
- Whakakotahitanga – ដែលមានបរិយាបន្ន
- Whakamanawanui – ក្លាហាន
- Ngākau Pono – ពិតប្រាកដ។
យុទ្ធសាស្ត្ររបស់យើង
យុទ្ធសាស្ត្ររបស់យើងបង្កើតឡើងដោយផ្អែកទៅលើអ្វីដែលសហគមន៍ជនជាតិរបស់យើង និងអ្នកពាក់ព័ន្ធបានប្រាប់ឱ្យយើងគួរតែផ្តោតការយកចិត្តទុកដាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ដំបូងរបស់យើង។ ពួកគេបាននិយាយថាពួកគេចង់ធ្វើជាសមាជិក ធ្វើវិភាគទាន និងឱ្យគេ មើលឃើញពួកគេថាជាអ្នកធ្វើវិភាគទានដ៏ខ្លាំងក្លាដល់ការរីកចម្រើន និងអនាគតរបស់ ប្រទេសណូវែលហ្សេឡង់ដ៏។
យុទ្ធសាស្ត្ររបស់យើងរួមមានផែនការសកម្មភាព Kia Toipoto (គម្លាតប្រាក់ចំណូល) និងការប្តេជ្ញាចិត្តរបស់យើងគោរព Te Tiriti o Waitangi (សន្ធិសញ្ញារបស់ Waitangi)។
អាទិភាពរបស់យើង
អាទិភាពរបស់យើងត្រូវបានបង្កើតឡើងបន្ទាប់ពីមានការចូលរួមជាមួយសហគមន៍ជនជាតិនានា។
គណៈរដ្ឋមន្ត្រីបានឯកភាពលើអាទិភាពរបស់ក្រសួងគឺ៖
- លើកកំពស់គុណតម្លៃនៃភាពចម្រុះ និងធ្វើឱ្យប្រសើរឡើងនូវបរិយាបន្នរបស់ សហគមន៍ជនជាតិនៅក្នុងសង្គមកាន់តែទូលំទូលាយ
- ធានាថាសេវាកម្មនានារបស់រដ្ឋាភិបាលត្រូវបានផ្តល់ជូនដោយស្មើភាព និងមាន ភាពងាយស្រួលប្រើប្រាស់សម្រាប់សហគមន៍ជនជាតិនានា។
- កែលម្អលទ្ធផលសេដ្ឋកិច្ចសម្រាប់សហគមន៍ជនជាតិ និងពិនិត្យមើលឧបសគ្គ ចំពោះការងារ
- ភ្ជាប់ទំនាក់ទំនងជាមួយ និងលើកកម្ពស់ក្រុមសហគមន៍ជនជាតិនានា។