មូលនិធិអភិវឌ្ឍន៍សហគមន៍ជនជាតិ
តើអ្នកណាអាចដាក់ពាក្យសុំបាន?
ក្រុមជនជាតិណាក៏អាចដាក់ពាក្យសុំបានដែរ បើសិនគម្រោងរបស់អ្នកគាំទ្រសហគមន៍ ជនជាតិនៅប្រទេសណូវែលហ្សេឡង់ដ៏។
អ្នកអាចដាក់ពាក្យសុំបានគ្រប់ពេល (គ្មានកាលបរិច្ឆេទបិទទេ)។ យើងមានគោលដៅឆ្លើយ តបដល់អ្នកក្នុងរយៈពេល 12 សប្តាហ៍។ សូមដាក់ពាក្យឱ្យបានមុនព្រឹត្តិការណ៍ ឬគម្រោងរបស់ អ្នកចាប់ផ្តើម។
តើអ្នកអាចដាក់ពាក្យសុំមូលនិធិចំនួនប៉ុន្មាន
ក្រុមជនជាតិដែលមានស្ថានភាពស្របច្បាប់ (រួមមានអង្គការសប្បុរស និងសមាគមដែល បានចុះបញ្ជីបង្កើតសាជីវកម្ម) អាចស្នើសុំថវិកាលើសពី 10.000 ដុល្លារ។
ក្រុមជនជាតិដែលមិនបានចុះបញ្ជីស្របច្បាប់អាចស្នើសុំជំនួយក្រោម 10.000 ដុល្លារ។
សូមស្វែងយល់បន្ថែមពីលក្ខខណ្ឌនានា
សូមមើលវីដេអូនេះស្តីពីរបៀបដាក់ពាក្យសុំមូលនិធិ។
ការដាក់ពាក្យសុំមូលនិធិ
គម្រោងរបស់អ្នកត្រូវតែគាំទ្រគោលបំណង និងអាទិភាពមួយក្នុងចំណោមអាទិភាព ទាំងបួននៃមូលនិធិ។ អាទិភាពរបស់គម្រោងគឺដូចគ្នាទៅនឹងអាទិភាពរបស់ក្រសួង។
អ្នកនឹងត្រូវបំពេញទម្រង់ពាក្យសុំ។ ទម្រង់នេះត្រូវដាក់ជាភាសាអង់គ្លេស។